ស.រ.អ
បានអាប់ដេតចុងក្រោយ៖ ថ្ងៃទី 15 ខែកក្កដា 2026
សូមស្វាគមន៍មកកាន់ TikTok។
លក្ខខណ្ឌនៃសេវា (“លក្ខខណ្ឌ”) ទាំងនេះ គឺជាកិច្ចព្រមព្រៀងរវាងអ្នក និង TikTok USDS Joint Venture LLC (“TikTok USDS Joint Venture,” “យើង” ឬ “ពួកយើង”) ជាប្រតិបត្តិកររបស់ថ្នាលនៅសហរដ្ឋអាមេរិក ដែលគ្រប់គ្រងការប្រើប្រាស់ឬអាក់សេសរបស់អ្នកនូវថ្នាលដែលបានកំណត់ខាងក្រោម។ សូមអានលក្ខខណ្ឌទាំងនេះដោយយកចិត្តទុកដាក់។
អ្នកធ្វើកិច្ចព្រមព្រៀងជាមួយពួកយើង នៅពេលអ្នកទទួលយកលក្ខខណ្ឌទាំងនេះ ឬនៅពេលអ្នកប្រើប្រាស់ឬអាក់សេសថ្នាលនេះ។
ប្រសិនបើអ្នកព្រមព្រៀងនឹងលក្ខខណ្ឌទាំងនេះក្នុងនាមអាជីវកម្មឬអង្គភាពមួយណា អ្នកបញ្ជាក់ថា អ្នកមានសិទ្ធិអនុវត្តលក្ខខណ្ឌទាំងនេះក្នុងនាមអាជីវកម្មឬអង្គភាពនោះ។
ប្រសិនបើអ្នកមានអាយុក្រោម 13 ឆ្នាំឬក្រោម 14 ឆ្នាំនៅរដ្ឋផ្លរីដា អ្នកមិនអាចប្រើប្រាស់ថ្នាលនេះបានទេ លុះត្រាតែអ្នកកំពុងប្រើប្រាស់បទពិសោធដាច់ដោយឡែកនៃថ្នាលនេះនៅសហរដ្ឋអាមេរិក (“បទពិសោធក្រោមអាយុ 13 ឆ្នាំ”) ដែលដាក់កម្រិតលើព័ត៌មានដែលយើងប្រមូល និងរួមបញ្ចូលការការពារសុវត្ថិភាពបន្ថែម។
រៀបរាប់ដោយខ្លី៖ នេះគឺជាកិច្ចសន្យាមួយរវាងអ្នក និង TikTok USDS Joint Venture។ អ្នកគួរតែអានវា។ ដោយប្រើប្រាស់ថ្នាលនេះ អ្នកកំពុងព្រមព្រៀងនឹងលក្ខខណ្ឌទាំងនេះ។
លក្ខខណ្ឌទាំងនេះគ្រប់គ្រងការប្រើប្រាស់សេវារបស់អ្នក ដែលរួមមានកម្មវិធី វេបសាយ សុសវែរ (ឧ. ការីមេឌាដែលបង្កប់ក្នុង TikTok បាន) មុខងារ បច្ចេកវិទ្យា និងសេវាពាក់ព័ន្ធ (ឧ. អនុញ្ញាតឱ្យម៉ាស៊ីនស្វែងរកគណិតវិទ្យាផ្នែកទីបីបង្ហាញមាតិកាសាធារណៈ TikTok) ដែលអាចអាក់សេសឬបញ្ជូនតាមរយៈថ្នាលឬឧបករណ៍ណាមួយ (“ថ្នាល”) លើកលែងតែក្នុងករណីយើងបញ្ជាក់ថា លក្ខខណ្ឌផ្សេងទៀតត្រូវបានអនុវត្ត។
រាល់សេវាដែលអ្នកអាក់សេសតាមរយៈគណនី TikTok for Business កម្មវិធីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើ TikTok និងកម្មវិធីធុរកិច្ចលើ TikTok របស់អ្នក ត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌដាច់ដោយឡែកដែលត្រូវអនុវត្តលើសេវាទាំងនោះ។
រៀបរាប់ដោយខ្លី៖ លក្ខខណ្ឌទាំងនេះអនុវត្តចំពោះការប្រើប្រាស់របស់អ្នកនូវថ្នាលនេះ លើកលែងតែក្នុងករណីយើងបញ្ជាក់ថា លក្ខខណ្ឌផ្សេងទៀតត្រូវបានអនុវត្ត។
ការប្រើប្រាស់របស់អ្នកនូវថ្នាលនេះក៏ត្រូវបានគ្រប់គ្រងដោយគោលការណ៍ឯកជនភាព និងគោលការណ៍ណែនាំសហគមន៍របស់យើងផងដែរ។ ហើយអាស្រ័យទៅលើសេវាជាក់លាក់ដែលអ្នកប្រើប្រាស់ លក្ខខណ្ឌនិងគោលការណ៍បន្ថែមដែលបានរាយខាងក្រោម ឬដែលត្រូវបានផ្តល់ឱ្យអ្នកតាមទម្រង់ផ្សេងៗ អាចត្រូវអនុវត្ត (“គោលការណ៍បន្ថែម”)។ ប្រសិនបើអ្នកប្រើប្រាស់សេវាទាំងនេះ លក្ខខណ្ឌបន្ថែមនឹងក្លាយជាផ្នែកមួយនៃលក្ខខណ្ឌទាំងនេះ។ ប្រសិនបើបទប្បញ្ញត្តិជាក់លាក់ណាមួយនៃលក្ខខណ្ឌបន្ថែមប្រឆាំងគ្នាជាមួយនឹងលក្ខខណ្ឌទាំងនេះ បទប្បញ្ញត្តិជាក់លាក់នៃលក្ខខណ្ឌបន្ថែមនោះនឹងមានឧត្ដមានុភាព ទាក់ទងទៅនឹងការប្រើប្រាស់របស់អ្នកនូវសេវាពាក់ព័ន្ធ។
រៀបរាប់ដោយខ្លី៖ លក្ខខណ្ឌទាំងនេះគ្របដណ្តប់លើការប្រើប្រាស់របស់អ្នកនូវថ្នាលនេះ។ អាចមានលក្ខខណ្ឌនិងគោលការណ៍បន្ថែមមួយចំនួនដែលត្រូវអនុវត្ត អាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់ថ្នាលនេះ។
យើងដំណើរការថ្នាលនេះ ដើម្បីឱ្យអ្នកនិងអ្នកដទៃបានបង្កើត មើល ធ្វើអន្តរកម្មជាមួយ និងចែករំលែកមាតិកា និងចូលរួមជាមួយអ្នកដទៃទៀតក្នុងសហគមន៍ TikTok។ យើងធ្វើការជាមួយអ្នកផ្ដល់សេវាកម្ម និងដៃគូអាជីវកម្មទាំងឡាយរបស់យើង ដូចជា BD TikTok USA LLC (តទៅនេះហៅថា "TT Commerce & Global Services") និងក្រុមហ៊ុនសាខារបស់ក្រុមហ៊ុននេះ និងក្រុមហ៊ុនសាខារបស់យើង ដើម្បីផ្តល់នូវមុខងារសំខាន់ៗមួយចំនួននៃថ្នាលនេះ ដើម្បីឱ្យអ្នក និងអ្នកប្រើប្រាស់ដទៃទៀតអាចប្រើប្រាស់វា និងរីករាយនឹងបទពិសោធជាសកល រួមមានបទពិសោធទាក់ទងនឹងពាណិជ្ជកម្មអេឡិចត្រូនិក ការធ្វើកិច្ចទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងសេវា និងសកម្មភាពពាណិជ្ជកម្មផ្សេងទៀត។
ដើម្បីធ្វើឱ្យថ្នាលនេះកាន់តែមានភាពពាក់ព័ន្ធនិងគួរជាទីចូលចិត្តសម្រាប់អ្នក យើងកែសម្រួលផ្នែកមួយចំនួននៃបទពិសោធន៍របស់អ្នកនៅលើថ្នាលនេះ ដើម្បីបង្ហាញអ្នកនូវផលិតករមាតិកានិងមាតិកាដែលយើងគិតថា អ្នកនឹងចាប់អារម្មណ៍ រួមទាំងបន្សាយពាណិជ្ជកម្មនិងមាតិកាផ្សេងទៀតដែលមានការឧបត្ថម្ភដោយឬសហការជាមួយផលិតករមាតិកានិងដៃគូទាំងឡាយរបស់យើង។ យើងកែសម្រួលអ្វីដែលអ្នកឃើញលើថ្នាលនេះ ជាឧទាហរណ៍ ដោយផ្អែកលើអ្នកប្រើប្រាស់ដែលអ្នកតាមដាននិងចូលរួមជាមួយ ចំណាប់អារម្មណ៍និងសកម្មភាពរបស់អ្នកលើថ្នាលនេះ ភាពពេញនិយមនៃវីដេអូនានា ភាពចម្រុះនៃមាតិកា ការកំណត់ឧបករណ៍និងគណនីរបស់អ្នក និងចំណូលចិត្តភាសារបស់អ្នក។ យើងក៏អាចកែសម្រួលបទពិសោធន៍របស់អ្នកផងដែរ ដូចជា បន្សាយពាណិជ្ជកម្មដែលអ្នកឃើញនៅលើនិងក្រៅថ្នាលនេះ។ ដោយផ្អែកលើការកំណត់ដែលយើងផ្តល់ជូន អ្នកអាចគ្រប់គ្រងលើរបៀបដែលព័ត៌មានរបស់អ្នកត្រូវបានប្រើប្រាស់ ដើម្បីជួយកំណត់នូវបន្សាយពាណិជ្ជកម្មដែលយើងបង្ហាញដល់អ្នក។
យើងចង់ឱ្យថ្នាលនេះក្លាយជាកន្លែងដែលមានសុវត្ថិភាព ដែលមនុស្សអាចបង្ហាញភាពជាខ្លួនឯង និងដែលអាចរីករាយបាន។ ដើម្បីជួយការពារអ្នកនិងអ្នកដទៃក្នុងសហគមន៍របស់យើង យើងបានសហការជាមួយនឹងក្រុមហ៊ុនសាខា សេវាករ និងដៃគូអាជីវកម្មទាំងឡាយរបស់យើង ដែលអាចប្រើប្រាស់បច្ចេកវិទ្យានានា (ដូចជា តាមរយៈមធ្យោបាយស្វ័យប្រវត្តិ) ការត្រួតពិនិត្យដោយមនុស្ស និងការផ្ដល់របាយការណ៍ពីអ្នកប្រើប្រាស់របស់យើង និងអ្នកដទៃ ដើម្បីកំណត់រកនូវការសង្ស័យអំពីការរំលោភបំពានលើលក្ខខណ្ឌទាំងនេះ លើគោលការណ៍សហគមន៍របស់យើង និងលើលក្ខខណ្ឌឬគោលការណ៍ផ្សេងទៀត។ ដើម្បីឱ្យអ្នកបានរួមចំណែកក្នុងការជួយរក្សាសហគមន៍របស់យើងឱ្យមានសុវត្ថិភាព អ្នកត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍អំពីការសង្ស័យអំពីការរំលោភបំពានណាមួយ តាមរយៈមុខងាររាយការណ៍នានាដែលបានផ្តល់ឱ្យនៅលើថ្នាលនេះ ឬនៅទីនេះ។
រៀបរាប់ដោយខ្លី៖ យើងដំណើរការថ្នាលរបស់យើងសម្រាប់អ្នក និងអ្នកដទៃ ហើយយើងអាចធ្វើការជាមួយក្រុមហ៊ុនសាខា សេវាករ និងដៃគូអាជីវកម្មទាំងឡាយរបស់យើង។ យើងកែសម្រួលផ្នែកនានានៃបទពិសោធន៍របស់អ្នកលើថ្នាលនេះ ដើម្បីធ្វើឱ្យវាមានកាន់តែមានភាពពាក់ព័ន្ធ និងគួរជាទីចូលចិត្តសម្រាប់អ្នក។ យើងអាចអនុវត្តជំហាននានាដើម្បីកំណត់រកនិងចាត់វិធានការប្រឆាំងនឹងមាតិកាដែលអាចបំពានលើលក្ខខណ្ឌ គោលការណ៍ណែនាំសហគមន៍ និងលក្ខខណ្ឌឬគោលការណ៍ផ្សេងៗរបស់យើង ដើម្បីការពារអ្នកនិងអ្នកដទៃនៅក្នុងសហគមន៍របស់យើង។
អ្នកអាចប្រើប្រាស់មុខងារមូលដ្ឋានមួយចំនួននៃថ្នាលនេះដោយមិនចាំបាច់មានគណនីបាន។ ប្រសិនបើអ្នកប្រើប្រាស់ថ្នាលនេះដោយមិនមានគណនី នោះលក្ខខណ្ឌទាំងនេះនៅតែត្រូវអនុវត្តលើអ្នកដដែល។
ដើម្បីអាក់សេសមុខងារពេញលេញនៃថ្នាលនេះ អ្នកត្រូវតែបង្កើតគណនីជាមួយយើង។ យើងអាចផ្តល់ជូននូវគណនីប្រភេទផ្សេងៗគ្នា។
អ្នកអះអាងនិងធានាថា ព័ត៌មានទាំងអស់ដែលអ្នកផ្តល់ឱ្យយើងនៅពេលអ្នកបង្កើតគណនី និងនៅពេលអ្នកអាក់សេសនិងប្រើប្រាស់ថ្នាលនេះ គឺ ហើយនឹងនៅតែពេញលេញនិងត្រឹមត្រូវ។ សូមមើលមជ្ឈមណ្ឌលជំនួយរបស់យើង ដើម្បីទទួលបានព័ត៌មានអំពីការបង្កើតគណនី។
វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវអនុវត្តជំហានសមស្របដើម្បីរក្សាពាក្យសម្ងាត់គណនីរបស់អ្នកឱ្យនៅជាសម្ងាត់ និងកុំបង្ហាញវាដល់ភាគីទីបីណាមួយ។ ប្រសិនបើអ្នកដឹងឬសង្ស័យថា ភាគីទីបីណាមួយដឹងពាក្យសម្ងាត់របស់អ្នក ឬបានអាក់សេសគណនីរបស់អ្នក សូមផ្ដល់ដំណឹងមកយើង នៅទីនេះ។ សូមកុំផ្តល់ឱ្យអ្នកដទៃនូវសិទ្ធិអាក់សេសលើគណនីរបស់អ្នក ឬកុំផ្ទេរកណនីរបស់អ្នកទៅកាន់នរណាម្នាក់ដោយគ្មានការអនុញ្ញាតពីយើងឡើយ។
យើងអាចដកហូត ទាមទារមកវិញ ឬចាត់តាំង ឡើងវិញនូវអត្ថនាមរបស់គណនីអ្នកក្នុងកាលៈទេសៈមួយចំនួន ដូចជា នៅពេលអ្នកមិនបានភ្ជាប់ចូលគណនីរបស់អ្នករយៈពេល 180 ថ្ងៃ បើសិនជាយើងបានហាមឃាត់គណនីរបស់អ្នក ឬបើសិនយើងមានការជឿជាក់យ៉ាងសមស្របថា អត្ថនាមរបស់អ្នកបំពានលើលក្ខខណ្ឌរបស់យើង គោលការណ៍ណែនាំសហគមន៍ ឬលក្ខខណ្ឌឬគោលការណ៍ផ្សេងៗទៀត និង/ឬរំខានឬរំលោភសិទ្ធិរបស់អ្នកប្រើផ្សេងទៀត។
រៀបរាប់ដោយខ្លី៖ គណនីរបស់អ្នកមានសារៈសំខាន់។ សូមរក្សាវាឱ្យមានសុវត្ថិភាព។ សូមរក្សាព័ត៌មានលម្អិតរបស់អ្នកឱ្យទាន់សម័យជានិច្ច។ យើងអាចនឹងដកហូត ទាមទារមកវិញ ឬចាត់តាំងឡើងវិញនូវអត្ថនាមរបស់គណនីអ្នក ក្រោមកាលៈទេសៈមួយចំនួន។
យើងចង់ឱ្យថ្នាលនេះផ្តល់នូវបទពិសោធន៍ប្រកបដោយសុវត្ថិភាពនិងភាពវិជ្ជមាន។
ប្រសិនបើអ្នកមានអាយុក្រោម 13 ឆ្នាំ ឬក្រោម 14 ឆ្នាំនៅរដ្ឋផ្លរីដា អ្នកមិនអាចប្រើប្រាស់ថ្នាលនេះបានទេ លុះត្រាតែអ្នកកំពុងប្រើប្រាស់បទពិសោធសម្រាប់អាយុក្រោម 13 ឆ្នាំ ដាច់ដោយឡែក។ គោលការណ៍ឯកជនភាពរបស់កុមារ ផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីរបៀបដែលយើងប្រមូល ប្រើប្រាស់ ចែករំលែក និងដំណើរការតាមទម្រង់ផ្សេងៗនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ក្នុងបទពិសោធន៍សម្រាប់អាយុក្រោម 13។
ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ មុខងារមួយចំនួនលើថ្នាលនេះអាចត្រូវបានបិទដំណើរការឬដាក់កម្រិត សម្រាប់ការប្រើប្រាស់របស់អ្នក។
យើងធ្វើការត្រួតពិនិត្យលើការប្រើប្រាស់ដោយអ្នកមិនទាន់គ្រប់អាយុនូវថ្នាលនេះ ហើយយើងនឹងហាមឃាត់គណនីរបស់អ្នក ឬដកចេញនូវសិទ្ធិអាក់សេសលើមុខងារមួយចំនួន ប្រសិនបើយើងជឿថា អ្នកមិនបំពេញបានតាមលក្ខខណ្ឌតម្រូវនៃអាយុអប្បបរមា។ អ្នកអាច ប្តឹងជំទាស់នឹងការសម្រេចចិត្តរបស់យើងក្នុងការហាមឃាត់ឬរឹតត្បិតគណនីរបស់អ្នកបាន ប្រសិនបើអ្នកគិតថា យើងមិនគួរធ្វើដូច្នេះឡើយ។
ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ អ្នកត្រូវតែពិនិត្យមើលលក្ខខណ្ឌទាំងនេះ (និង គោលការណ៍ឯកជនភាព របស់យើង) ជាមួយឪពុកម្ដាយឬអាណាព្យាបាលរបស់អ្នក និងទទួលបានការអនុញ្ញាតពីពួកគេ មុនពេលអ្នកប្រើប្រាស់ថ្នាលនេះ។ ប្រសិនបើអ្នកជាឪពុកម្តាយឬអាណាព្យាបាលរបស់អ្នកប្រើប្រាស់បែបនេះ អ្នកទទួលយកនិងព្រមព្រៀងចំពោះលក្ខខណ្ឌទាំងនេះជំនួសពួកគេ ហើយព្រមព្រៀងបន្តថា អ្នកមានទំនួលខុសត្រូវចំពោះការប្រើប្រាស់របស់ពួកគេនូវថ្នាលនេះ។
រៀបរាប់ដោយខ្លី៖ ប្រសិនបើអ្នកមានអាយុក្រោម 13 ឆ្នាំ ឬក្រោម 14 ឆ្នាំនៅរដ្ឋផ្លរីដា អ្នកមិនអាចប្រើប្រាស់ថ្នាលនេះបានទេ លុះត្រាតែអ្នកកំពុងប្រើប្រាស់បទពិសោធសម្រាប់អាយុក្រោម 13 ឆ្នាំ។ យើងនឹងបិទគណនីរបស់អ្នក ប្រសិនបើយើងដឹងថា អ្នកមានអាយុក្រោម 13 ឆ្នាំ ហើយមិនប្រើបទពិសោធសម្រាប់អាយុក្រោម 13 ឆ្នាំទេនោះ។ អ្នកត្រូវតែពិនិត្យមើលលក្ខខណ្ឌទាំងនេះ និង គោលការណ៍ឯកជនភាពរបស់យើងជាមួយឪពុកម្តាយឬអាណាព្យាបាលរបស់អ្នក ប្រសិនបើអ្នកអាយុក្រោម 18 ឆ្នាំ។
លក្ខខណ្ឌទាំងនេះ និងគោលការណ៍ណែនាំសហគមន៍របស់យើង អនុវត្តចំពោះគ្រប់ៗគ្នា និងចំពោះមាតិកាទាំងអស់នៅលើថ្នាលនេះ។ ប្រសិនបើអ្នកចង់ប្រើប្រាស់ថ្នាលនេះ អ្នកមិនអាចបង្កើត បង្ហោះ ចែករំលែក ដាក់បញ្ជាប់ទៅកាន់ ឬធ្វើអន្តរកម្មក្នុងទម្រង់ផ្សេងទៀតជាមួយមាតិកាដែលបំពានលក្ខខណ្ឌនិងគោលការណ៍ទាំងនេះបានទេ។
ឧទាហរណ៍ អ្នកមិនត្រូវប្រើប្រាស់ ឬជួយអ្នកផ្សេងប្រើប្រាស់ ថ្នាលនេះ ដើម្បី៖
លើសពីនេះ អ្នកបញ្ជាក់ថា អ្នកមិនមែនជា៖
រៀបរាប់ដោយខ្លី៖ សូមរីករាយក្នុងការប្រើប្រាស់ថ្នាលរបស់យើង ហើយដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់ សូមប្រាកដថា អ្នកបានអនុវត្តតាមវិធាននានា។ ប្រសិនបើអ្នកឃើញអ្វីមួយដែលមិនគួរមាននៅលើថ្នាលរបស់យើង សូមជម្រាបជូនយើង។
មាតិការបស់អ្នករួមមានមាតិកាដែលអ្នកបង្កើត នាំចូល អាប់ឡូដ បោះផ្សាយ ឬបង្កើតជាមួយថ្នាលនេះ រួមទាំងសារផងដែរ។ មាតិការបស់អ្នកក៏រួមមានផងដែរនូវសារតម្រុយ សំណួរ ឯកសារ និងព័ត៌មានប្រភេទផ្សេងៗទៀតដែលអ្នកដាក់ស្នើទៅកាន់អ៊ីនធឺហ្វេសដំណើរការដោយអេអាយរបស់យើង ("ធាតុចូល") រួមជាមួយចម្លើយដែលអ៊ីនធឺហ្វេសទាំងនោះបង្កើតឡើង ("ធាតុចេញ")។ អ្នកគឺជាម្ចាស់មាតិការបស់អ្នក លើកលែងតែពាក់ព័ន្ធនឹងមាតិកា TikTok និងលុះត្រាតែបានរៀបរាប់យ៉ាងច្បាស់ផ្សេងពីនេះរវាងអ្នក និង TikTok USDS Joint Venture។
ដោយសារតែលក្ខណៈនៃអេអាយមានសមត្ថភាពបង្កើត ធាតុចេញអាចនឹងមិនមានភាពលក្ខណៈពិសេសប្លែកសម្រាប់អ្នកប្រើប្រាស់ជាក់លាក់ណាមួយទេ ហើយសិទ្ធិកាន់កាប់ធាតុចេញរបស់អ្នកមិនបានពាក់ព័ន្ធទៅនឹងធាតុចេញរបស់អ្នកប្រើប្រាស់ដទៃទៀតទេ។
ប្រសិនបើអ្នកជ្រើសរើសផ្តល់យោបល់ គំនិត ឬមតិកែលម្អមកកាន់យើង អ្នកកំពុងផ្តល់សិទ្ធិអនុញ្ញាតឱ្យយើងប្រើប្រាស់ពួកវា ទាក់ទងនឹងថ្នាលនេះ និងរាល់សេវាផ្សេងៗទៀតដែលពួកយើងជ្រើសរើស ដើម្បីបំពេញរាល់គោលបំណង ដោយគ្មានការរឹតត្បិតឬផ្ដល់សំណងអ្វីដល់អ្នកឡើយ។ អ្នកព្រមព្រៀងថា យើងមិនចាំបាច់ត្រូវពិចារណាឬចាត់វិធានការអ្វីលើពួកវា ប្រគល់ពួកវាត្រឡប់វិញ ឬរក្សាពួកវាទុកជាសម្ងាត់ឡើយ។ យើងនឹងកាន់កាប់សិទ្ធិទាំងអស់លើរាល់អ្វីៗដែលយើងអភិវឌ្ឍន៍ដោយផ្អែកលើមតិយោបល់ គំនិត ឬមតិកែលម្អរបស់អ្នក។
អ្នកអះអាងនិងធានាថា អ្នកមាន ហើយនឹងបន្តមានសិទ្ធិចាំបាច់ទាំងអស់លើមាតិការបស់អ្នក ដូចជា អាជ្ញាបណ្ណ ការយល់ព្រម និងការអនុញ្ញាតនានា ដែលចាំបាច់ដើម្បីបង្កើត បង្ហោះ បញ្ចូល និងចែកចាយមាតិការបស់អ្នកលើថ្នាលនេះ។ ដើម្បីជៀសវាងការភាន់ច្រឡំ នេះរួមបញ្ចូលទាំងរាល់តន្ត្រីដែលអ្នកប្រើប្រាស់ ដែលមិនត្រូវបានជ្រើសរើសពីបណ្ណាល័យតន្ត្រី TikTok។ សូមស្វែងយល់បន្ថែនៅ ទីនេះ។
ដោយឡែក យើងអាចធ្វើឱ្យមាតិកាមួយចំនួនអាចរកបាននៅលើថ្នាលនេះ ដើម្បីឱ្យអ្នកបានប្រើប្រាស់ស្របតាមលក្ខខណ្ឌទាំងនេះ ដូចជា រូបភាព គំនូររចនា វីដេអូ តម្រង អត្ថបទ តន្ត្រី ឬសំឡេង (“មាតិកា TikTok”)។ យើង ឬក៏សិទ្ធិវន្តនៃមាតិកានោះដែលអនុញ្ញាតឱ្យយើងផ្តល់មាតិកានោះដល់អ្នក សូមរក្សាសិទ្ធិគ្រប់យ៉ាងលើមាតិកា TikTok។
ដើម្បីផ្តល់ជូនថ្នាលនេះ យើងត្រូវការសិទ្ធិមួយចំនួនពីអ្នក (ហៅថា អាជ្ញាបណ្ណ)។
ដោយការបង្កើត បញ្ចូល បោះផ្សាយ និងផ្តល់តាមរបៀបផ្សេងទៀតនូវមាតិការបស់អ្នកលើឬទៅកាន់ថ្នាលនេះ អ្នកផ្តល់ដល់ TikTok USDS Joint Venture នូវអាជ្ញាបណ្ណដើម្បីប្រើប្រាស់មាតិការបស់អ្នក ដែល៖
អាជ្ញាបណ្ណរបស់យើងដើម្បីប្រើប្រាស់មាតិការបស់អ្នក រួមមានសិទ្ធិរបស់យើងក្នុងការអាក់សេស ផលិតឡើងវិញ (ឧ. ចម្លង) ចែកចាយ ចែករំលែក ដោនឡូដ យកលំនាំតាម ឬបង្កើតជាស្នាដៃកម្លាយ (ឧ. បកប្រែ និង/ឬបង្កើតចំណងជើង) អនុវត្ត និងផ្សព្វផ្សាយមាតិការបស់អ្នកទៅសាធារណៈជន (ឧ. បង្ហាញវា) សម្រាប់គោលបំណងធ្វើប្រតិបត្តិការ កែលម្អ និងផ្តល់ជូនថ្នាលនេះ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ (ដូចជា ការបណ្តុះបណ្តាល ធ្វើតេស្ត និងកែលម្អម៉ូដែល និងក្បួនដោះស្រាយការរៀនរបស់ម៉ាស៊ីនរបស់យើង) និងសេវាសម្រាប់ TikTok USDS Joint Venture និងអ្នកផ្ដល់សេវាកម្ម និងដៃគូអាជីវកម្មទាំងឡាយរបស់យើង ដែលមានសង្គតិភាពជាមួយលក្ខខណ្ឌទាំងនេះ និងអាស្រ័យលើការកំណត់របស់អ្នកលើថ្នាលនេះ។
ដោយផ្អែកលើការប្រើប្រាស់របស់អ្នកនូវថ្នាលនេះ រួមទាំងសកម្មភាពចែករំលែក និងការកំណត់របស់អ្នក អ្នកក៏ផ្តល់អាជ្ញាបណ្ណដែលមិនផ្ដាច់មុខ មិនគិតថ្លៃសួយសារ ជាអចិន្ត្រៃយ៍ ដកហូតវិញមិនបាន និងចែកចាយទូទាំងពិភពលោក ដល់អ្នកប្រើប្រាស់ម្នាក់ៗរបស់ថ្នាលនេះ ដើម្បីប្រើប្រាស់មាតិការបស់អ្នក រួមទាំងការអាក់សេស ផលិតឡើងវិញ (ឧ. ចម្លង) ចែកចាយ ចែករំលែក ដោនឡូដ យកលំនាំតាម ឬបង្កើតស្នាដៃកម្លាយ (ឧ. បញ្ចូលមាតិការបស់អ្នកទៅក្នុងមាតិការបស់ពួកគេ) សម្ដែង និងចែកចាយមាតិការបស់អ្នកទៅសាធារណជន (ឧ. ដើម្បីបង្ហាញវា) ស្របតាមលក្ខខណ្ឌទាំងនេះ។
យើងរក្សាសិទ្ធិ កម្មសិទ្ធិ និងផលប្រយោជន៍របស់យើងទាំងអស់ រួមទាំងសិទ្ធិកម្មសិទ្ធិបញ្ញា និងសិទ្ធិជាម្ចាស់ផ្សេងទៀត ទៅលើថ្នាលនេះ រួមទាំងមុខងារដំណើរការដោយអេអាយមានសមត្ថភាពបង្កើត ហើយយើងរក្សាសិទ្ធិទាំងអស់ដែលមិនបានផ្តល់ជូនយ៉ាងជាក់លាក់នៅក្នុងលក្ខខណ្ឌទាំងនេះ។
រៀបរាប់ដោយខ្លី៖ នៅពេលអ្នកផលិត នាំចូល អាប់ឡូដ បោះផ្សាយ ឬបង្កើតមាតិកាលើថ្នាលនេះ វានៅជារបស់អ្នកដដែល ប៉ុន្តែអ្នកផ្តល់ដល់យើងនូវអាជ្ញាបណ្ណមួយ ដើម្បីប្រើប្រាស់មាតិការបស់អ្នកក្នុងការធ្វើប្រតិបត្តិការ អភិវឌ្ឍ កែលម្អ និងផ្តល់ជូនថ្នាលនេះ ក៏ដូចជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗផងដែរ។ ប្រសិនបើអ្នកជ្រើសរើសធ្វើឱ្យមាតិការបស់អ្នកអាចប្រើប្រាស់ដោយអ្នកដទៃ យើងអាចបង្ហាញវាដល់អ្នកប្រើប្រាស់ដទៃទៀត ហើយអ្នកប្រើប្រាស់ដទៃទៀតទាំងនោះក៏អាចប្រើប្រាស់មាតិការបស់អ្នកបានផងដែរ។ យើងរក្សាសិទ្ធិទាំងអស់របស់យើងលើថ្នាលនេះ និងបច្ចេកវិទ្យានានារបស់យើង។
វាជាសារៈសំខាន់ដែលអ្នកយល់ដឹងអំពីចំណុចទាក់ទងនឹងមាតិកាដែលអ្នកផលិត បង្ហោះ ឬចែករំលែកលើថ្នាលនេះ ដូចខាងក្រោម៖
រៀបរាប់ដោយខ្លី៖ យើងអាចដកចេញឬរិតត្បិតលើសិទ្ធិការអាក់សេសលើមាតិការបស់អ្នក ហើយអ្នកអាចលុបចោលមាតិការបស់អ្នកបាន ដោយស្របតាមផ្នែកនេះ និងគោលការណ៍ណែនាំសហគមន៍ របស់យើង។
រៀបរាប់ដោយខ្លី៖ ប្រសិនបើអ្នកបង្ហោះអំពីម៉ាកយីហោណាមួយ ឬផលិតផលឬសេវារបស់វា ជាថ្នូរនឹងការទូទាត់ប្រាក់ឬការលើកទឹកចិត្តណាមួយផ្សេងទៀត អ្នកគួរតែអាន គោលការណ៍មាតិកាមានម៉ាកយីហោរបស់យើង ហើយធានាថា អ្នកអនុវត្តតាមវិធាននានា និងច្បាប់និងគោលការណ៍ណែនាំជាធរមានផ្សេងទៀត រួមទាំងសេក្ដីណែនាំអំពីការអនុម័តរបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក។
ដើម្បីជួយពួកយើងផ្តល់ជូនថ្នាលនេះ រួមទាំងផ្តល់បទពិសោធន៍ល្អប្រសើរជាងមុនដល់អ្នកប្រើប្រាស់របស់យើង អ្នកព្រមព្រៀងថា យើងអាច៖
រៀបរាប់ដោយខ្លី៖ ដើម្បីជួយពួកយើងផ្តល់ជូនថ្នាលនេះ រួមទាំងផ្តល់បទពិសោធន៍កាន់តែល្អប្រសើរសម្រាប់អ្នកប្រើប្រាស់ អ្នកព្រមព្រៀងថា យើងអាចអនុវត្តសកម្មភាពនានាដែលបានពិពណ៌នានៅក្នុងផ្នែកនេះ។
យើងគោរពសិទ្ធិអ្នកនិពន្ធនិងសិទ្ធិកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ និងរំពឹងថា អ្នកក៏ធ្វើដូចគ្នាដែរ។ អ្នកព្រមព្រៀងនឹងលក្ខខណ្ឌនៃគោលការណ៍កម្មសិទ្ធិបញ្ញារបស់យើង។ អ្នកអាចរាយការណ៍អំពីការសង្ស័យអពីការរំលោភបំពានសិទ្ធិកម្មសិទ្ធិបញ្ញារបស់អ្នកនៅលើថ្នាលនេះបាននៅទីនេះ៖
រៀបរាប់ដោយខ្លី៖ អ្នកគួរអានគោលការណ៍កម្មសិទ្ធិបញ្ញារបស់យើង និងត្រូវតែអនុវត្តតាមវិធានបន្ថែមទាំងនេះ។
យើងអាចផ្តល់និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់នូវមុខងារដំណើរការដោយអេអាយមានសមត្ថភាពបង្កើតនានា (និងសេវា កម្មវិធី ផលិតផល និងមាតិកាពាក់ព័ន្ធរបស់ពួកវា) ដើម្បីផ្តល់នូវជាធាតុចូល និងបង្កើតធាតុចេញ ដូចបានពណ៌នា នៅក្នុងផ្នែក 3.5។
ធាតុចេញត្រូវបានផ្តល់ជូន "ក្នុងសភាពជាក់ស្ដែងបច្ចុប្បន្ន" ហើយត្រូវបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោយគ្មានការការអះអាងឬធានាណាមួយឡើយ ទោះជាលក្ខណៈជាក់លាក់ឬមិនជាក់លាក់ក្ដី។ អ្នកត្រូវទទួលខុសត្រូវចំពោះធាតុចូលរបស់អ្នក និងការប្រើប្រាស់របស់អ្នកនូវធាតុចេញ ក៏ដូចជាចំពោះកម្មវិបាកទាំងអស់ដែលបណ្ដាលមកពីធាតុចេញទាំងនោះ ហើយអ្នកព្រមព្រៀងថា អ្នកនឹងមិនប្រើប្រាស់ ព្យាយាមប្រើប្រាស់ ឬជួយអ្នកដទៃប្រើប្រាស់ឬព្យាយាមប្រើប្រាស់ថ្នាលនេះ រួមទាំងមុខងារដំណើរការដោយអេអាយមានសមត្ថភាពបង្កើត ដោយរំលោភបំពានលើលក្ខខណ្ឌទាំងនេះ។ អ្នកព្រមព្រៀងថា ពុំមានកិច្ចសន្យាឬការសន្យាត្រូវអនុវត្តណារវាងអ្នកនិង TikTok USDS Joint Venture អាចត្រូវបានបង្កើតឬកែប្រែដោយធាតុចេញណាមួយឡើយ ហើយអ្នកក៏ព្រមព្រៀងមិនធ្វើដូចតទៅ៖
រៀបរាប់ដោយខ្លី៖ អ្នកត្រូវទទួលខុសត្រូវចំពោះធាតុចូលរបស់អ្នក និងការប្រើប្រាស់របស់អ្នកនូវធាតុចេញ ហើយអ្នកព្រមព្រៀងមិនផ្តល់ បង្កើត ឬប្រើប្រាស់តាមរបៀបផ្សេងទៀតនូវធាតុចូលឬធាតុចេញដោយបំពានលើលក្ខខណ្ឌទាំងនេះ គោលការណ៍ណែនាំសហគមន៍របស់យើង ឬលក្ខខណ្ឌឬគោលការណ៍ផ្សេងទៀត ឬរាល់ច្បាប់ជាធរមាន ឬដោយវិធីណាមួយដែលប៉ះពាល់ដល់សិទ្ធិនានា។
ថ្នាលនេះត្រូវបានផ្ដល់ជូន "ក្នុងសភាពជាក់ស្ដែងបច្ចុប្បន្ន"។ យើង និងក្រុមហ៊ុនសាខារបស់យើង មិនធានាអ្វីទាំងអស់ថា ថ្នាលនេះ រួមទាំងមុខងារដំណើរការដោយអេអាយមានសមត្ថភាពបង្កើតរបស់ខ្លួន នឹងមានសុវត្ថិភាព មានសន្តិសុខ និងគ្មានកំហុសនោះទេ ឬថា វានឹងដំណើរការដោយគ្មានការរំខាន ភាពយឺតយ៉ាវ ឬកំហុសនោះទេ។
ត្រឹមវិសាលភាពអតិបរមាតាមដែលអនុញ្ញាតដោយច្បាប់៖ យើង និង ក្រុមហ៊ុន TT COMMERCE & GLOBAL SERVICES រួមជាមួយបណ្ដាក្រុមហ៊ុនសាខា ព្រមទាំងមន្ត្រី នាយក និយោជិត ភ្នាក់ងារ និងទីប្រឹក្សាទាំងឡាយនៃក្រុមហ៊ុនទាំងនេះ សូមបដិសេធនូវការធានាទាំងអស់ ទោះដោយជាក់លាក់ឬមិនជាក់លាក់ក្ដី រួមទាំងការធានាមិនជាក់លាក់លើពាណិជ្ជលទ្ធភាព ភាពសមស្របសម្រាប់គោលបំណងជាក់លាក់ កម្មសិទ្ធិ សុពលភាព លទ្ធភាពចុះបញ្ជី និងការគ្មានផលប៉ះពាល់ និងរាល់ការធានាដែលកើតឡើងពីដំណើរការដោះស្រាយឬដំណើរការអនុវត្ត។ អ្នកប្រើប្រាស់ និងអ្នកដទៃទៀត ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមាតិកានិងការប្រើប្រាស់របស់ពួកគេនូវថ្នាលនេះ។ យើងមិនទទួលខុសត្រូវចំពោះសកម្មភាពឬអំពើរបស់អ្នកប្រើប្រាស់និងអ្នកដទៃ (ទោះនៅលើឬក្ដៅថ្នាលនេះក្ដី) ហើយយើងខ្ញុំក៏មិនធានានូវសុក្រិតភាព បូរណភាព ភាពសមរម្យ ឬគុណភាពនៃរាល់មាតិកាដែលអ្នកប្រើប្រាស់និងអ្នកដទៃចែកចាយនៅលើថ្នាលនេះនោះទេ (រួមបញ្ចូលទាំងមាតិកាដែលមានលក្ខណៈវាយប្រហារ មិនសមរម្យ អាសគ្រាម ខុសច្បាប់ និងមាតិកាគួរឱ្យទាស់ចិត្តទាស់ភ្នែកផ្សេងទៀត)។ អ្នកទទួលស្គាល់ថា យើងមិនមានកាតព្វកិច្ចត្រូវពិនិត្យជាមុន តាមដាន ត្រួតពិនិត្យ ឬកែសម្រួលមាតិកាណាមួយដែលបានបង្ហោះដោយអ្នក ឬអ្នកប្រើប្រាស់ដទៃទៀតលើថ្នាលនេះឡើយ។
បន្ថែមពីលើដែនកំណត់ខាងលើ ត្រឹមវិសាលភាពអតិបរមាដែលអនុញ្ញាតដោយច្បាប់៖ យើងខ្ញុំ និងក្រុមហ៊ុន TT COMMERCE & GLOBAL SERVICES រួមជាមួយបណ្ដាក្រុមហ៊ុនសាខា ព្រមទាំងមន្ត្រី នាយក និយោជិត ភ្នាក់ងារ និងទីប្រឹក្សាទាំងឡាយនៃក្រុមហ៊ុនទាំងនេះ សូមមិនធ្វើការអះអាង ឬធានាណាមួយឡើយ ទោះបីជាដោយជាក់លាក់ឬមិនជាក់លាក់ក្ដី ទាក់ទងនឹងការប្រើប្រាស់របស់អ្នកនូវមុខងារនិងធាតុចេញដែលដំណើរការអេអាយមានសមត្ថភាពបង្កើតរបស់យើង។ ការប្រើប្រាស់របស់អ្នកនូវធាតុចេញ និងមុខងារដំណើរការដោយអេអាយមានសមត្ថភាពបង្កើត គឺជាទំនួលខុសត្រូវរបស់អ្នកផ្ទាល់ ហើយត្រឹមវិសាលភាពអតិបរិមាដែលអនុញ្ញាតដោយច្បាប់ អ្នកត្រូវទទួលខុសត្រូវលើកម្មវិបាកទាំងអស់នៃការប្រើប្រាស់របស់អ្នកនូវធាតុចេញ។ TikTok USDS Joint Venture មិនទទួលស្គាល់មាតិកាណាមួយដែលបញ្ចូលក្នុងធាតុចេញនោះទេ ហើយធាតុចេញនោះមិនតំណាងឱ្យទស្សនៈរបស់យើង ឬរបស់ស្ថាប័នពាក់ព័ន្ធឬបុគ្គលិករបស់យើងឡើយ។ អ្នកត្រូវទទួលខុសត្រូវលើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងសម្រេចចិត្តលើរបៀបប្រើប្រាស់ធាតុចេញ ហើយអ្នកមិនគួរពឹងផ្អែកលើធាតុចេញជាប្រភពនៃសច្ចភាពឬការពិត ជាការជំនួសឱ្យដំបូន្មានវិជ្ជាជីវៈ ឬជាមូលដ្ឋាននៃការសម្រេចចិត្តដែលពាក់ព័ន្ធនឹង ជាឧទាហរណ៍ សុខភាព ហិរញ្ញវត្ថុ ឬច្បាប់ឡើយ។ ដោយសារតែដែនកំណត់ដែលមានមកជាមួយអេអាយមានសមត្ថភាពបង្កើត ធាតុចេញដែលអ្នកបង្កើតអាចនឹងមិនត្រឹមត្រូវ មិនពេញលេញ បំភាន់ គួរឱ្យទាស់ចិត្តទាស់ភ្នែក មិនសមរម្យ មិនស្របច្បាប់ និងមិនសក្តិសមសម្រាប់គោលបំណងជាក់លាក់ណាមួយឡើយ ហើយដោយការប្រើប្រាស់ថ្នាលនេះ រួមទាំងមុខងារដំណើរការដោយអេអាយមានសមត្ថភាពបង្កើតរបស់វា អ្នកទទួលស្គាល់និងទទួលយកហានិភ័យនេះ។
លើកលែងតែច្បាប់ជាធរមានតម្រូវ យើងមិនមានទំនួលខុសត្រូវអ្វីចំពោះរាល់ការខាតបង់ឬការខូចខាតដែលអ្នកប្រឈមទទួល ដោយសារតែ៖
ការទទួលខុសត្រូវរបស់យើង និងរបស់ស្ថាប័នពាក់ព័ន្ធនិងដៃគូរអាជីវកម្មរបស់យើង នឹងត្រូវបានកំណត់ត្រឹមវិសាលភាពអតិបរមាដែលអនុញ្ញាតដោយច្បាប់ជាធរមាន។ ទោះក្រោមកាលៈទេសៈណាក៏ដោយ TikTok USDS Joint Venture ឬក្រុមហ៊ុនសាខា អ្នកផ្ដល់សេវាកម្មរបស់យើង ឬដៃគូអាជីវកម្មរបស់យើង រួមទាំង TT Commerce & Global Services និងដៃគូរបស់ខ្លួន ព្រមទាំងមន្ត្រី នាយក និយោជិត ភ្នាក់ងារ និងអ្នកប្រឹក្សារបស់ពួកគេទាំងឡាយ នឹងមិនទទួលខុសត្រូវក្រោមលក្ខខណ្ឌទាំងនេះទេ ទោះបីជាក្នុងបណ្ដឹងរដ្ឋប្បវេណី (រួមទាំងការធ្វេសប្រហែស) ឬកិច្ចសន្យា ឬអ្វីផ្សេងទៀតសម្រាប់ការខូចខាតដោយទណ្ឌកម្ម ជាកម្មវិបាក ជាឧទាហរណ៍ ឬជាពិសេសដែលមិនអាចទាយទុកមុនបានយ៉ាងសមស្រប នៅពេលដែលលក្ខខណ្ឌទាំងនេះត្រូវបានចុះដោយភាគីនានា ឬរាល់ការខូចខាតដែលផ្អែកលើប្រាក់ចំណេញដែលបាត់បង់ (មិនថាបានកើតឡើងដោយផ្ទាល់ឬដោយប្រយោល) ការបាត់បង់កេរ្តិ៍ឈ្មោះឬបន្ថយតម្លៃ ការបាត់បង់មូលនិធិពាណិជ្ជកម្ម ការបាត់បង់ឱកាស ការបាត់បង់ការសន្សំទុកដែលរំពឹងទុក ការបាត់បង់ឬខូចខាតទិន្នន័យដែលអ្នកបានទទួល ការខូចខាតដោយផ្ទាល់ឬជាកម្មវិបាកដែលអ្នកអាចមានទទួលរង ទោះបីជា TikTok USDS Joint Venture ត្រូវបានជូនដំណឹងពីលទ្ធភាពនៃការខូចខាតដូច្នោះក៏ដោយ។ ត្រឹមវិសាលភាពដែលច្បាប់អនុញ្ញាត សំណងសរុបអតិបរមានៃ TikTok USDS Joint Venture និងក្រុមហ៊ុនសាខា អ្នកផ្ដល់សេវាកម្ម និងដៃគូអាជីវកម្មរបស់យើង រួមទាំង TT Commerce & Global Services និងក្រុមហ៊ុនសាខារបស់វា ព្រមទាំងមន្រ្តី នាយក និយោជិត ភ្នាក់ងារ និងអ្នកប្រឹក្សាទាំងឡាយរបស់ខ្លួន ដែលកើតឡើងពីឬទាក់ទងនឹងលក្ខខណ្ឌទាំងនេះ ឬការប្រើប្រាស់របស់អ្នកនូវថ្នាលនេះ ទោះក្រោមកាលៈទេសៈណាក៏ដោយ មិនត្រូវលើសពី $100 ឬចំនួនទឹកប្រាក់ដែលអ្នកបានទូទាត់ឱ្យយើងក្នុងរយៈពេល 12 ខែចុងក្រោយនោះទេ។
កម្មវិធីនិងសេវាភាគីទីបី។ អ្នកអាចប្រើកម្មវិធីនិងសេវាភាគីទីបីដែលរួមបញ្ចូលជាមួយថ្នាលនេះបាន ដូចជា នៅពេលអ្នកភ្ជាប់ចូលទៅក្នុងថ្នាលនេះដោយប្រើឧបករណ៍ភ្ជាប់ចូលតែម្ដង ឬចែករំលែកមាតិកានៅលើថ្នាលមេឌាសង្គមផ្សេងទៀត។ ថ្នាលនេះអាចរួមបញ្ចូលសេវាភាគីទីបី រួមមាន សុសវែរ និងផលិតផល ដើម្បីផ្តល់នូវមុខងារដំណើរការដោយអេអាយមានសមត្ថភាពបង្កើត។
ការប្រើប្រាស់របស់អ្នកនូវកម្មវិធីនិងសេវាភាគីទីបីទាំងឡាយត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌនិងគោលការណ៍ឯកជនភាពរបស់ពួកគេ មិនមែនរបស់យើងទេ។ យើងខ្ញុំមិនធ្វើការសន្យា ការធានា ឬការអះអាងអំពីគុណភាព សុវត្ថិភាព ឬបូរណភាពរបស់កម្មវិធីនិងសេវាភាគីទីបីដែលអ្នកជ្រើសរើសប្រើប្រាស់ជាមួយថ្នាលនេះនោះទេ។
រៀបរាប់ដោយខ្លី៖ យើងតែងតែខិតខំផ្តល់ឱ្យអ្នកនូវបទពិសោធន៍អ្នកប្រើប្រាស់ដ៏ល្អនិងមានសុវត្ថិភាព ប៉ុន្តែអ្នកទទួលយកថ្នាលនេះតាមសភាពជាក់ស្ដែងបច្ចុប្បន្ន ហើយយល់ថា យើងមិនអាចធានាថា អ្វីគ្រប់យ៉ាងនៅលើថ្នាលនេះ រួមទាំងធាតុចេញ ឬដែលរួមបញ្ចូលជាមួយវា មានសុវត្ថិភាព និងអនុលោមតាមគោលការណ៍របស់យើងនោះទេ។ ថ្នាលនេះត្រូវបានផ្ដល់ជូន "តាមសភាពជាក់ស្ដែងបច្ចុប្បន្ន" ហើយដោយប្រើប្រាស់ថ្នាល់នេះ អ្នកព្រមព្រៀងថា ទំនួលខុសត្រូវរបស់យើងត្រូវបានកំណត់ត្រឹមវិសាលភាពអតិបរមាដែលច្បាប់ជាធរមានអនុញ្ញាត។
ប្រសិនបើអ្នកលុបគណនីរបស់អ្នក លក្ខខណ្ឌទាំងនេះ (រាប់បញ្ចូលទាំងវិសោធនកម្មទាំងឡាយ) នឹងបញ្ចប់ ជាកិច្ចព្រមព្រៀងរវាងអ្នកនិងយើង លើកលែងតែកាតព្វកិច្ចដែលនៅបន្តមានអានភាព ដែលដោយសារតែធម្មជាតិរបស់ពួកវា ត្រូវបន្តមានអានុភាពក្រោយការបញ្ចប់នៃលក្ខខណ្ឌទាំងនេះ រួមទាំងកាតព្វកិច្ចដែលបានកំណត់ក្នុង៖ ផ្នែក 3.5 "ការកាន់កាប់មាតិកា និងការផ្តល់អាជ្ញាបណ្ណ" ផ្នែក 4 "ដែនកំណត់នៃទំនួលខុសត្រូវ" ផ្នែក 5 "ការព្យួរឬបញ្ចប់ទំនាក់ទំនងរបស់យើង" ផ្នែក 7 "ការធានាសង" ផ្នែក 8 "ការដោះស្រាយវិវាទ" និងផ្នែក 9 "ផ្សេងៗ"។ កាតព្វកិច្ចក្រោមបទតម្រូវផ្លូវច្បាប់ជាធរមាន ឬសេចក្ដីបង្គាប់របស់តុលាការ នឹងនៅបន្តមានអានុភាព ទោះបីមានការបញ្ចប់ក៏ដោយ។ សេចក្តីណែនាំសម្រាប់របៀបលុបគណនីរបស់អ្នកមាននៅ ទីនេះ។
រៀបរាប់ដោយខ្លី៖ យើងចង់ឱ្យអ្នកនៅបន្ត ប៉ុន្តែសូមចំណាំថា ប្រសិនបើអ្នកលុបគណនីរបស់អ្នក កាតព្វកិច្ចខ្លះក្រោមលក្ខខណ្ឌទាំងនេះនឹងនៅបន្តមានអានុភាព។
យើងរក្សាសិទ្ធិក្នុងការហាមឃាត់ឬព្យួរគណនីរបស់អ្នក ឬរឹតត្បិតលើការអាក់សេសមុខងារនានានៃថ្នាលនេះ នៅគ្រប់ពេលវេលានិងពុំបាច់ជូនដំណឹងជាមុន តាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់យើង រួមទាំងប្រសិនបើ៖
ប្រសិនបើយើងធ្លាប់បានហាមឃាត់ឬព្យួរគណនីរបស់អ្នកពីមុន ប៉ុន្តែអ្នកប្រើប្រាស់ថ្នាលរបស់យើងម្តងទៀត (ឧទាហរណ៍ ដោយបើកគណនីមួយផ្សេងទៀត) យើងមានសិទ្ធិហាមឃាត់ឬព្យួរគណនីនោះបាន។
ប្រសិនបើអ្នកគិតថា យើងមិនគួរហាមឃាត់ឬព្យួរគណនីរបស់អ្នក ឬរឹតត្បិតសិទ្ធិអាក់សេសរបស់អ្នកលើមុខងារនានានៃថ្នាលនេះទេនោះ អ្នកអាចដាក់បណ្តឹងជំទាស់តាមរយៈមុខងារដែលផ្តល់នៅលើថ្នាលនេះ ហើយយើងនឹងពិនិត្យការសម្រេចចិត្តរបស់យើងឡើងវិញ។ សូមស្វែងយល់បន្ថែមនៅទីនេះ។
ប្រសិនបើយើងហាមឃាត់គណនីរបស់អ្នកជាអចិន្ត្រៃយ៍ លក្ខខណ្ឌទាំងនេះ (រាប់បញ្ចូលទាំងវិសោធនកម្មទាំងឡាយ) នឹងបញ្ចប់ ជាកិច្ចព្រមព្រៀងរវាងអ្នកនិងយើង លើកលែងតែកាតព្វកិច្ចដែលនៅបន្តមានអានុភាព ដែលតាមធម្មជាតិរបស់ពួកវា ត្រូវបន្តមានអានុភាពក្រោយការបញ្ចប់នៃលក្ខខណ្ឌទាំងនេះ រួមទាំងកាតព្វកិច្ចដែលបានចែងនៅក្នុង៖ ផ្នែក 3.5 "ការកាន់កាប់មាតិកា និងការផ្តល់អាជ្ញាបណ្ណ" ផ្នែក 4 "ដែនកំណត់នៃទំនួលខុសត្រូវ" ផ្នែក 5 "ការព្យួរឬបញ្ចប់ទំនាក់ទំនងរបស់យើង" ផ្នែក 7 "ការធានាសង" ផ្នែក 8 "ការដោះស្រាយវិវាទ" និងផ្នែក 9 "ផ្សេងៗ"។ កាតព្វកិច្ចក្រោមបទតម្រូវផ្លូវច្បាប់ជាធរមាន ឬសេចក្ដីបង្គាប់របស់តុលាការ នឹងនៅបន្តមានអានុភាព ទោះបីមានការបញ្ចប់ក៏ដោយ។
រៀបរាប់ដោយខ្លី៖ យើងអាចចាត់ចំណាត់ការដែលទាក់ទងនឹងគណនីរបស់អ្នក ដូចបានបញ្ជាក់ខាងលើ។
យើងអាចធ្វើការកែប្រែចំពោះលក្ខខណ្ឌទាំងនេះយូរៗម្ដង។
លុះត្រាតែច្បាប់តម្រូវផ្សេងពីនេះ យើងនឹងជូនដំណឹងអ្នកអំពីការកែប្រែសំខាន់ចំពោះលក្ខខណ្ឌទាំងនេះ និងផ្តល់ឱកាសឱ្យអ្នកពិនិត្យមើលវា មុនពេលវាត្រូវបានអនុវត្ត។ នៅពេលយើងចាំបាច់ត្រូវធ្វើការកែប្រែជាបន្ទាន់ ឧទាហរណ៍ ដោយសារហេតុផលសន្តិសុខ សុវត្ថិភាព ច្បាប់ ឬនិយ័តកម្ម យើងអាចមិនជូនដំណឹងអ្នកជាមុនទេ ប៉ុន្តែយើងនឹងជូនដំណឹងអ្នកឆាប់ៗតាមដែលយើងអាចធ្វើដូច្នេះបានសមស្រប។
អ្នកព្រមព្រៀងពិនិត្យលក្ខខណ្ឌទាំងនេះឡើងវិញជាទៀងទាត់ ដើម្បីជ្រាបអំពីការកែប្រែថ្មីៗបំផុត ហើយពិនិត្យមើលលក្ខខណ្ឌជារៀងរាល់ពេលដែលអ្នកទទួលបានការជូនដំណឹងពីយើងថា លក្ខខណ្ឌត្រូវបានអាប់ដេត។ កាលបរិច្ឆេទ "អាប់ដេតចុងក្រោយ" នឹងបង្ហាញកាលបរិច្ឆេទមានប្រសិទ្ធភាពនៃលក្ខខណ្ឌទាំងនេះ។ ប្រសិនបើអ្នកបន្តប្រើប្រាស់ថ្នាលនេះ បន្ទាប់ពីលក្ខខណ្ឌដែលបានអាប់ដេតមានប្រសិទ្ធភាព អ្នកព្រមព្រៀងគោរពតាមលក្ខខណ្ឌដែលបានអាប់ដេតនោះ។ លក្ខខណ្ឌអាប់ដេតទាំងនោះនឹងជំនួសឱ្យលក្ខខណ្ឌពីមុនៗទាំងអស់ លុះត្រាតែមានបទប្បញ្ញត្តិជាក់លាក់ណាមួយនៃលក្ខខណ្ឌដែលបានអាប់ដេតចែងផ្សេងពីនេះ។
អ្នកគួរព្រីនចេញនូវលក្ខខណ្ឌនេះ ឬរក្សាទុកមួយច្បាប់ក្នុងឧបករណ៍ សម្រាប់ជាកំណត់ត្រារបស់អ្នក។
រៀបរាប់ដោយខ្លី៖ ប្រសិនបើលក្ខខណ្ឌទាំងនេះមានការកែប្រែ ប្រសិនបើអ្នកចង់បន្តប្រើប្រាស់ថ្នាលនេះ អ្នកត្រូវតែព្រមព្រៀងនឹងការកែប្រែទាំងនោះ។
អ្នកព្រមព្រៀងក្នុងការពារ ធានាសង និងទទួលខុសត្រូវជំនួស TikTok USDS Joint Venture និងក្រុមហ៊ុនសាខា អ្នកផ្ដល់សេវាកម្មនិងដៃគូអាជីវកម្មរបស់យើង រួមទាំង TT Commerce & Global Services និងក្រុមហ៊ុនសាខារបស់ក្រុមហ៊ុននេះ ព្រមទាំងមន្រ្តី នាយក និយោជិត ភ្នាក់ងារ និងអ្នកប្រឹក្សារបស់ពួកគេទាំងឡាយ ពីការអះអាង ការទាមទារ ការខូចខាត អធិបញ្ជា សេចក្ដីបង្គាប់ សេចក្ដីសម្រេច ដំណោះស្រាយ ការខាតបង់ បំណុល ការឃាត់ទុក បន្ទុកលើទ្រព្យ សំអាងហេតុនៃបណ្ដឹង នៃគ្រប់ប្រភេទនិងលក្ខណៈ ចំណាយ (រួមទាំងថ្លៃសេវាមេធាវី និងចំណាយផ្សេងទៀតលើកិច្ចមជ្ឈត្តការ បណ្ដឹងវិវាទ ការការពារ ឬការដោះស្រាយ) និងចំណាយដែលកើតចេញពីឬទាក់ទងទៅនឹងការប្រើប្រាស់ដោយអ្នកនូវថ្នាលនេះ ក្រោមលក្ខខណ្ឌទាំងនេះ រួមទាំងការបំពានកាតព្វកិច្ច ការអះអាង និងការធានារបស់អ្នកនៅក្រោមលក្ខខណ្ឌទាំងនេះ និងការបំពានណាមួយលើច្បាប់ស្ដីពីការគ្រប់គ្រងការនាំចេញ ឬច្បាប់ស្ដីពីទណ្ឌកម្មសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប សិង្ហបុរី ឬដែនយុត្តាធិការដែលចូលជាធរមានផ្សេងទៀត។
បទប្បញ្ញត្តិនេះ និងកាតព្វកិច្ចធានាសងរបស់អ្នក នឹងនៅបន្តមានសុពលភាពក្រោយការបញ្ចប់ទំនាក់ទំនងរបស់អ្នកជាមួយ TikTok USDS Joint Venture និងការផុតកំណត់ឬបញ្ចប់នៃលក្ខខណ្ឌទាំងនេះ ដោយភាគីណាមួយ។
រៀបរាប់ដោយខ្លី៖ អ្នកព្រមព្រៀងការពារ ធានាសង និងទទួលខុសត្រូវជំនួសស្ថាប័ននិងបុគ្គលមួយចំនួនស្របតាមបទប្បញ្ញត្តិខាងលើ។
ប្រសិនបើយើងមានវិវាទជាមួយអ្នក ទាក់ទងទៅនឹងឬកើតឡើងពីលក្ខខណ្ឌទាំងនេះឬថ្នាលនេះ ដោយមិនខ្វល់ថាវិទាទនោះអាចកើតឡើងឬចាប់មាននៅពេលណានោះឡើយ យើងនឹងព្យាយាមដោះស្រាយជាមួយអ្នកដោយសន្តិវិធីជាមុនសិន។ អ្នកក៏ព្រមព្រៀងធ្វើដូចគ្នានេះ សម្រាប់យើង ក្រុមហ៊ុនមេ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនសាខារបស់យើង ក៏ដូចជា TT Commerce & Global Services ដែរ។ នៅក្នុងផ្នែកនេះ (ផ្នែក 8.1) ពាក្យ "TikTok USDS Joint Venture" "យើង" ឬ "ពួកយើង" រួមបញ្ចូលទាំង TikTok USDS Joint Venture, TT Commerce & Global Services និងក្រុមហ៊ុនមេ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនសាខានីមួយរបស់ខ្លួន ព្រមទាំងមន្រ្ដី នាយក និយោជិត ភ្នាក់ងារ និងអ្នកប្រឹក្សាទាំងឡាយរបស់ខ្លួន។
ភាគីដែលលើកឡើងអំពីវិវាទណាមួយនឹងផ្ដួចផ្ដើមដំណើរការនេះដោយជូនដំណឹងដល់ភាគីម្ខាងទៀត។ ភាគីណាដែលទទួលបានការជូនដំណឹងនោះនឹងមានរយៈពេល 60 ថ្ងៃ ដើម្បីឆ្លើយតប។ ប្រសិនបើវិវាទមិនត្រូវបានដោះស្រាយ ក្រោយពីពេលវេលាឆ្លើយតបបានផុតកំណត់ ឬក្នុងរយៈពេល 30 ថ្ងៃក្រោយពីការឆ្លើយតបត្រូវបានផ្ដល់ជូន អាស្រ័យលើមួយណាកើតឡើងមុន ភាគីម្ខាងអាចដាក់ពាក្យបណ្ដឹងទៅតុលាការប្រឆាំងនឹងភាគីម្ខាងទៀតបាន។ ការចូលរួមក្នុងដំណើរការដោះស្រាយវិវាទក្រៅផ្លូវការនេះ គឺជាលក្ខខណ្ឌតម្រូវមួយដែលត្រូវតែបញ្ចប់មុនពេលដាក់បណ្តឹងផ្លូវច្បាប់ណាមួយ។ អ្នក ក្រុមហ៊ុន TikTok USDS Joint Venture និងក្រុមហ៊ុន TT Commerce & Global Services ព្រមព្រៀងថា អ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈ ដើម្បីដោះស្រាយវិវាទនោះដោយសន្តិវិធី មុនពេលអ្នក ក្រុមហ៊ុន TikTok USDS Joint Venture ឬក្រុមហ៊ុន TT Commerce & Global Services រួមជាមួយបណ្ដាក្រុមហ៊ុនសាខា និងមន្ត្រី នាយក និយោជិត ភ្នាក់ងារ និងទីប្រឹក្សាទាំងឡាយនៃក្រុមហ៊ុនទាំងនេះ ដាក់ពាក្យបណ្ដឹងផ្លូវច្បាប់ប្រឆាំងនឹងភាគីម្ខាងទៀត និងថាលក្ខន្តិកៈអំពីដែនកំណត់និងពេលផុតកំណត់បង់ថ្លៃសេវាដាក់ពាក្យណាមួយនឹងត្រូវបានព្យួរ ខណៈពេលភាគីកំពុងចូលរួមក្នុងដំណើរការដោះស្រាយវិវាទក្រៅផ្លូវការ។
លក្ខខណ្ឌទាំងនេះ និងរាល់ការអះអាង សំអាងហេតុនៃបណ្ដឹង គ្រប់ប្រភេទឬលក្ខណៈ ឬការទាមទារដែលកើតឡើងពីឬទាក់ទងនឹងលក្ខខណ្ឌទាំងនេះ នឹងត្រូវគ្រប់គ្រងដោយច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា ដោយមិនគិតពីគោលការណ៍វិវាទច្បាប់នោះទេ។ ការអះអាង សំអាងហេតុនៃបណ្ដឹង ឬវិវាទណាមួយ ដែលកើតឡើងពីឬពាក់ព័ន្ធនឹងលក្ខខណ្ឌទាំងនេះឬថ្នាលនេះ នឹងត្រូវបានដោះស្រាយផ្ដាច់មុខតែនៅតុលាការថ្នាក់ស្រកនៃសហរដ្ឋអាមេរិកសម្រាប់ស្រុកថ្នាក់កណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ា ឬតុលាការជាន់ខ្ពស់នៃរដ្ឋកាលីហ្វ័រញ៉ា ខោនធីឡូសអាន់ជឺឡេស ដោយមិនខ្វល់ថាតើការអះអាង សំអាងហេតុនៃបណ្ដឹង ឬវិវាទនោះកើតឡើងមុនពេលអ្នកព្រមព្រៀងជាមួយលក្ខខណ្ឌទាំងនេះនោះឡើយ។ អ្នកក៏ព្រមព្រៀងគោរពតាមយុត្តាធិកានៃតុលាការទាំងនោះផ្ទាល់ផងដែរ សម្រាប់គោលបំណងនៃការប្ដឹងផ្ដល់អំពីការអះអាងបែបនេះណាមួយ។
អ្នក និង TIKTOK USDS JOINT VENTURE ព្រមព្រៀងថា អ្នកត្រូតែផ្ដួចផ្តើមរាល់នីតិវិធីឬចំណាត់ការក្នុងរយៈពេលមួយ (1) ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការកើតឡើងនូវព្រឹត្តិការណ៍ឬអង្គហេតុដែលបណ្តាលឱ្យមានវិវាទដែលកើតឡើងពីឬទាក់ទងនឹងលក្ខខណ្ឌទាំងនេះឬថ្នាលនេះ។ បើមិនដូច្នេះទេ អ្នកនឹងលះបង់ជារៀងរហូតនូវសិទ្ធិរបស់អ្នកក្នុងការអនុវត្តការទាមទារឬសំអាងហេតុនៃបណ្ដឹង គ្រប់ប្រភេទឬលក្ខណៈ ដោយផ្អែកលើព្រឹត្តិការណ៍ឬអង្គហេតុទាំងនោះ ហើយការទាមទារឬសំអាងហេតុនៃបណ្ដឹង(នានា)នេះត្រូវបានរារាំងជាអចិន្ត្រៃយ៍។
រៀបរាប់ដោយខ្លី៖ យើងសង្ឃឹមថា យើងមិននឹងចួលរួមក្នុងវិវាទណាមួយឡើយ ប៉ុន្តែប្រសិនបើយើងចូលរួម យើងអាចព្យាយាមដោះស្រាយវាបានតាមវិធីមួយចំនួន។
លក្ខខណ្ឌទាំងនេះ និងលក្ខខណ្ឌបន្ថែមជាធរមានដូចបានរៀបរាប់ខាងលើ គឺជាកិច្ចព្រមព្រៀងផ្លូវច្បាប់ទាំងមូលរវាងអ្នក និង TikTok USDS Joint Venture ដែលគ្រប់គ្រងការប្រើប្រាស់របស់អ្នកនូវថ្នាលនេះ ហើយជំនួសឱ្យរាល់លក្ខខណ្ឌនៃសេវាមុនៗរវាងអ្នក និង TikTok Inc. ពាក់ព័ន្ធនឹងថ្នាលនេះ។ រាល់សិទ្ធិនិងការអនុញ្ញាតដែលត្រូវបានផ្តល់ជូនក្នុងនោះអាចនឹងមិនត្រូវបានផ្ទេរឬប្រគល់ដោយអ្នកឡើយ។ សិទ្ធិនិងកាតព្វកិច្ចរបស់យើងក្រោមលក្ខខណ្ឌទាំងនេះ អាចប្រគល់បានដោយសេរីដោយយើង ដោយមិនចាំបាច់មានការតម្រូវឱ្យជូនដំណឹងទៅអ្នកឬភាគីទីបីណាមួយ ទាក់ទងនឹងការរួមបញ្ចូលគ្នា ការទិញ ការលក់ឬចាត់ចែងទ្រព្យសម្បត្តិ ការលក់ឬផ្ទេរហ៊ុនម្ចាស់កម្មសិទ្ធិ (ទោះបីជាតាមរយៈការកាន់កាប់ដោយផ្ទាល់ឬដោយប្រយោលក្ដី) ឬតាមរយៈប្រតិបត្តិការនៃច្បាប់ ឬវិធីផ្សេង។
ការបរាជ័យរបស់យើងឬរបស់អ្នកក្នុងការអនុវត្តបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌទាំងនេះ មិនត្រូវបានចាត់ទុកថាជាការលះបង់នូវបទប្បញ្ញត្តិឬសិទ្ធិណាមួយឡើយ។ ប្រសិនបើផ្នែកណាមួយនៃលក្ខខណ្ឌទាំងនេះត្រូវបានរកឃើញថាគ្មានសុពលភាពឬមិនអាចអនុវត្តបាន នោះការដកចេញនូវបទប្បញ្ញត្តិនោះនឹងត្រូវធ្វើឡើងត្រឹមវិសាលភាពអប្បបរមាដែលតម្រូវ ដើម្បីធានាថា វាអាចអនុវត្តបានក្រោមច្បាប់ជាធរមាន ហើយបទប្បញ្ញត្តិដែលនៅសល់នឹងបន្តមានអានុភាពនិងប្រសិទ្ធភាពពេញលេញ។ វានឹងមិនត្រូវបានចាត់ទុកជាការលះបង់នូវបទប្បញ្ញត្តិឬសិទ្ធិណាមួយឡើយ ប្រសិនបើយើងឬអ្នកបរាជ័យក្នុងការទទូចឬបង្ខំឱ្យអនុវត្តតាមបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌទាំងនេះ។ នៅក្នុងលក្ខខណ្ឌទាំងនេះ “រួមបញ្ចូល” ឬ “រួមទាំង” មានន័យថា “រួមមានជាអាទិ៍”។
ថ្នាលនេះមានផ្ទុកសុសវែរប្រភពបើកចំហមួយចំនួន។ សុសវែរប្រភពបើកចំហរនីមួយៗត្រូវអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណជាធរមានរបស់ខ្លួនផ្ទាល់ ដែលអាចរកឃើញបាននៅក្នុងគោលការណ៍ប្រភពបើកចំហរ។
រៀបរាប់ដោយខ្លី៖ លក្ខខណ្ឌទាំងនេះអាចប្រគល់បន្តដោយយើងបាន។ ទោះបីមានវិវាទអំពីផ្នែកមួយនៃលក្ខខណ្ឌក៏ដោយ ក៏ការណ៍នេះមិនកែប្រែហេតុដែលថា យើងទាំងពីរព្រមព្រៀងថា បទប្បញ្ញត្តិសេសសល់នៃលក្ខខណ្ឌទាំងនេះតាមការចែងជាលាយលក្ខណ៍អក្សរ គឺជាកិច្ចព្រមព្រៀងរវាងពួកយើង។
អ្នកអាចទាក់ទងមកយើងខ្ញុំបាន រួមទាំងដើម្បីសួរសំណួរអំពីលក្ខខណ្ឌទាំងនេះផងដែរនៅទីនេះ។